បាតុភូតគ្រាស
១. ដូចម្តេចហៅថាបាតុភូតគ្រាស? តើវាកើតឡើងនៅពេលណា?
បាតុភូតគ្រាសជាបាតុភូតដែលភពណាមួយក្នុងលំហរ
ផ្លាស់ទីចូលទៅក្នុងស្រមោលនៃភពផ្សេងទៀត។ជាទូទៅបាតុភូតគ្រាស កើតឡើងមានឡើងពីការចោលស្រមោលនៃព្រះច័ន្ទលើផែនដី
ឬផែនដីលើព្រះច័ន្ទ។ យើងក៏អាចនិយាយបានផងដែរថា បាតុភូតគ្រាសកើតមាននៅពេលទីតាំងរបស់
ព្រះអាទិត្យ ផែនដី និងព្រះច័ន្ទបង្កើតបានជាបន្ទាត់ជាមួយគ្នា។
២.
តើបាតុភូតគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតគ្រាសមានពីប្រភេទគឺ សូរ្យគ្រាស និងចន្ទគ្រាស។
៣. ដូចម្តេចហៅថា សូរ្យគ្រាស?
សូគ្រាសជាបាតុភូតដែលកើតមានឡើងនៅខណៈដែលព្រះចន្ទស្ថិតនៅចន្លោះព្រះអាទិត្យនិងផែនដី។
ពេលនោះមានស្រមោលនិងស្រមោលព្រាលកើតមានឡើងនៅលើផ្ទៃផែនដី។
តំបន់ដែលស្ថិតក្នុងស្រមោលប្រែជាងងឹតទាំងពេលថ្ងៃក្នុងរយៈពេលពីរ ឬបីនាទី។ តំបន់ដែលស្ថិតក្នុងស្រមោលព្រាល
ទទួលបានពន្លឺដោយភាគ។
៤. តើបាតុភូតសូគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតសូគ្រាសមានប៉ុន្មាន៣ប្រភេទ គឺ
·
សូគ្រាសទាំងស្រុង (total solar eclipse) អាចត្រូវបានមើលឃើញនៅផ្នែកដ៏តូចនៃផែនដី។
អ្នកមើលឃើញសូគ្រាសទាំងស្រុង មានទីតាំងស្ថិតនៅចំនុចកណ្តាលនៃស្រមោលរបស់ព្រះចន្ទដែលគ្រប់ដណ្តបលើផ្ទៃផែនដី។
·
សូគ្រាសដោយផ្នែក (partial solar eclipse) កើតឡើងនៅពេលដែលទីតាំងព្រះអាទិត្យ
ព្រះចន្ទ និងផែនដីស្ថិតនៅមិនមានរាងជាបន្ទាត់ពេញលេញ។
·
សូគ្រាសវង់ (annular
solar eclipse) កើតឡើងនៅពេលដែលព្រះចន្ទស្ថិតនៅឆ្ងាយបំផុតពីផែនដី
ដែលជាហេតុធ្វើឲ្យទំហំរបស់ព្រចន្ទដែលមើលឃើញហាក់ដូចជាតូច។ ហេតុដូចនេះហើយ
ពន្លឺរបស់ព្រះអាទិត្យមិនត្រូវបានបាំងទាំងស្រុងដោយព្រះចន្ទទេ។
យើងនឹងឃើញពន្លឺរបស់ព្រះអាទិត្យលេចចេញនៅផ្នែកគែមសងខាងនៃព្រះចន្ទ។
៥. ដូចម្តេចហៅថា ចន្ទគ្រាស?
ចន្ទគ្រាសជាបាតុភូតមួយកើតមានឡើងនៅខណៈដែលផែនដីស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ។
ពេលនោះពន្លឺព្រះអាទិត្យដាលមកប៉ះផែនដី(បាំងដោយផែនដី)
ដែលជាហេតុធ្វើឲ្យព្រះច័ន្ទមិនអាចទទួលពន្លឺពីព្រះអាទិត្យបាន។ ហេតុដូចច្នេះហើយបានជាអ្នកនៅលើផែនដីមិនអាចមើលឃើញព្រះច័ន្ទក្នុងពេលមានចន្ទគ្រាស។
៦. តើបាតុភូតចន្ទគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតចន្ទគ្រាសមាន២ប៉ុន្មានប្រភេទដូចជាៈ
·
ចន្ទគ្រាសទាំងស្រុង (total lunar eclipse) កើតឡើងនៅពេលដែលផែនដីស្ថិតនៅចំចន្លោះព្រះចន្ទនិងព្រះអាទិត្យ។
·
ចន្ទគ្រាសដោយផ្នែក (partial lunar eclipse) កើតឡើងនៅពេលដែលមួយផ្នែកនៃព្រះចន្ទឆ្លងចូលក្នុងស្រមោលរបស់ផែនដី។
៧. តើបាតុភូតគ្រាសអាចកើតឡើងជារៀងរាល់ខែបានដែរឺទេ? ព្រោះអ្វី?
ដោយហេតុថាព្រះចន្ទចំណាយពេលមួយខែដើម្បីធ្វើដំណើរជុំវិញផែនដី
បាតុភូតគ្រាសអាចកើតមានឡើងជារៀងរាល់ខែប្រសិនបើគន្លងរព្រះចន្ទស្ថិតនៅលើប្លង់ដដែលៗ។
តែផ្ទុយទៅវិញ ប្លង់នៃគន្លងរបស់ព្រះចន្ទងាកបានប្រមាណ៥ដឺក្រេ។ ហេតុដូចនេះហើយ
បាតុភូតគ្រាសមិនអាចកើតមានជារៀងរាល់ខែបាននោះទេ។
អត្ថបទ៖ កែវ វិចិត្រ
0 comments:
Post a Comment