" "

Pages

National Exam Preparation

We have help hundreds of students to pass their national examination, especially those in grade 12th.

Homework Help

Just send us your homework or assignment, you will take back a reliable solution solved by our professional tutors.

Tutoring of Chemistry

Would you to learn onlinely with both our home tutoring and oneline tutorial videos?

Cam-Biology

Try to understand about the source of lives in universe and how it interact

Physics Experiment

You will know how to connect several simple circuit for domestic using

Home Tutoring Activities

We offer qualified tutors for home schooling both in group and individual

Showing posts with label រូបវិទ្យាសម្រាប់វិទ្យាល័យ. Show all posts
Showing posts with label រូបវិទ្យាសម្រាប់វិទ្យាល័យ. Show all posts
f

Sunday, March 12, 2017

វិញ្ញាសាត្រៀមប្រឡងឆមាសលើកទី១ ឆ្នាំ២០១៧ សម្រាប់ថ្នាក់ទី៩


វិញ្ញាសាត្រៀមប្រឡងឆមាសលើកទី១ ឆ្នាំ២០១៧ សម្រាប់ថ្នាក់ទី៩

វិញ្ញាសាត្រៀមប្រឡងឆមាសលើកទី១ ឆ្នាំ២០១៧ សម្រាប់ថ្នាក់ទី៩ កែសម្រួល ចងក្រង និងបង្រៀនដោយលោកគ្រូ កឹម ស៊ីណុច និង កែវ វិចិត្រ សរុបចំនួន ១៤ វិញ្ញាសា។ សូមចុចទីនេះសម្រាប់ទាញយកវិញ្ញាសាទាំងអស់ជា PDF ។

សូមអរគុណ!

Monday, October 26, 2015

រូបមន្តរូបវិទ្យាថ្នាក់ទី១២ (PHYSICS FORMULAS GRADE 12)



រូបមន្តរូបវិទ្យាថ្នាក់ទី១២

(Physics Formulae Grade 12th, MoEYS, Cambodia)



​​​អ្នកអាចចុចត្រង់នេះដើម្បីទាញយកឯកសាររូបមន្តរូប​វិទ្យាថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សាថ្មីរបស់ក្រសួង​អប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា។

Tuesday, October 20, 2015

Wednesday, November 26, 2014

យល់ដឹងអំពីបាតុភូតគ្រាស

​​បាតុភូតគ្រាស
១. ដូចម្តេចហៅថាបាតុភូតគ្រាស? តើវាកើតឡើងនៅពេលណា?
បាតុភូតគ្រាសជាបាតុភូតដែលភពណាមួយក្នុងលំហរ ផ្លាស់ទីចូលទៅក្នុងស្រមោលនៃភពផ្សេងទៀត។ជាទូទៅបាតុភូតគ្រាស កើតឡើងមានឡើងពីការចោលស្រមោលនៃព្រះច័ន្ទលើផែនដី ឬផែនដីលើព្រះច័ន្ទ។ យើងក៏អាចនិយាយបានផងដែរថា បាតុភូតគ្រាសកើតមាននៅពេលទីតាំងរបស់ ព្រះអាទិត្យ ផែនដី​ និងព្រះច័ន្ទបង្កើតបានជាបន្ទាត់ជាមួយគ្នា។
២. តើបាតុភូតគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតគ្រាសមានពីប្រភេទគឺ សូរ្យគ្រាស និង​ចន្ទគ្រាស។
៣. ដូចម្តេចហៅថា សូរ្យគ្រាស?
សូគ្រាសជាបាតុភូតដែលកើតមានឡើងនៅខណៈដែលព្រះចន្ទស្ថិតនៅចន្លោះព្រះអាទិត្យនិងផែនដី។ ពេលនោះមានស្រមោលនិងស្រមោលព្រាលកើតមានឡើងនៅលើផ្ទៃផែនដី។ តំបន់ដែលស្ថិតក្នុងស្រមោលប្រែជាងងឹតទាំងពេលថ្ងៃក្នុងរយៈពេលពីរ ឬបីនាទី។ តំបន់ដែលស្ថិតក្នុងស្រមោលព្រាល ទទួលបានពន្លឺដោយភាគ។
៤. តើបាតុភូតសូគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតសូគ្រាសមានប៉ុន្មាន៣ប្រភេទ គឺ
·         សូគ្រាសទាំងស្រុង (total solar eclipse) អាចត្រូវបានមើលឃើញនៅផ្នែកដ៏តូចនៃផែនដី។
អ្នកមើលឃើញសូគ្រាសទាំងស្រុង មានទីតាំងស្ថិតនៅចំនុចកណ្តាលនៃស្រមោលរបស់ព្រះចន្ទដែលគ្រប់ដណ្តបលើផ្ទៃផែនដី។
·         សូគ្រាសដោយផ្នែក (partial solar eclipse) កើតឡើងនៅពេលដែលទីតាំងព្រះអាទិត្យ ព្រះចន្ទ និងផែនដីស្ថិតនៅមិនមានរាងជាបន្ទាត់ពេញលេញ។
·         សូគ្រាសវង់ (annular solar eclipse) កើតឡើងនៅពេលដែលព្រះចន្ទស្ថិតនៅឆ្ងាយបំផុតពីផែនដី ដែលជាហេតុធ្វើឲ្យទំហំរបស់ព្រចន្ទដែលមើលឃើញហាក់ដូចជាតូច។ ហេតុដូចនេះហើយ ពន្លឺរបស់ព្រះអាទិត្យមិនត្រូវបានបាំងទាំងស្រុងដោយព្រះចន្ទទេ។ យើងនឹងឃើញពន្លឺរបស់ព្រះអាទិត្យលេចចេញនៅផ្នែកគែមសងខាងនៃព្រះចន្ទ។
៥. ដូចម្តេចហៅថា ចន្ទគ្រាស?
ចន្ទគ្រាសជាបាតុភូតមួយកើតមានឡើងនៅខណៈដែលផែនដីស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ។ ពេលនោះពន្លឺព្រះអាទិត្យដាលមកប៉ះផែនដី(បាំងដោយផែនដី) ដែលជាហេតុធ្វើឲ្យព្រះច័ន្ទមិនអាចទទួលពន្លឺពីព្រះអាទិត្យបាន។ ហេតុដូចច្នេះហើយបានជាអ្នកនៅលើផែនដីមិនអាចមើលឃើញព្រះច័ន្ទក្នុងពេលមានចន្ទគ្រាស។
៦. តើបាតុភូតចន្ទគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតចន្ទគ្រាសមាន២ប៉ុន្មានប្រភេទដូចជាៈ
·         ចន្ទគ្រាសទាំងស្រុង (total lunar eclipse) កើតឡើងនៅពេលដែលផែនដីស្ថិតនៅចំចន្លោះព្រះចន្ទនិងព្រះអាទិត្យ។
·         ចន្ទគ្រាសដោយផ្នែក (partial lunar eclipse) កើតឡើងនៅពេលដែលមួយផ្នែកនៃព្រះចន្ទឆ្លងចូលក្នុងស្រមោលរបស់ផែនដី។
៧. តើបាតុភូតគ្រាសអាចកើតឡើងជារៀងរាល់ខែបានដែរឺទេ? ព្រោះអ្វី?

ដោយហេតុថាព្រះចន្ទចំណាយពេលមួយខែដើម្បីធ្វើដំណើរជុំវិញផែនដី បាតុភូតគ្រាសអាចកើតមានឡើងជារៀងរាល់ខែប្រសិនបើគន្លងរព្រះចន្ទស្ថិតនៅលើប្លង់ដដែលៗ។ តែផ្ទុយទៅវិញ ប្លង់នៃគន្លងរបស់ព្រះចន្ទងាកបានប្រមាណ៥ដឺក្រេ។ ហេតុដូចនេះហើយ បាតុភូតគ្រាសមិនអាចកើតមានជារៀងរាល់ខែបាននោះទេ។

អត្ថបទ៖ កែវ វិចិត្រ