" "

Pages

National Exam Preparation

We have help hundreds of students to pass their national examination, especially those in grade 12th.

Homework Help

Just send us your homework or assignment, you will take back a reliable solution solved by our professional tutors.

Tutoring of Chemistry

Would you to learn onlinely with both our home tutoring and oneline tutorial videos?

Cam-Biology

Try to understand about the source of lives in universe and how it interact

Physics Experiment

You will know how to connect several simple circuit for domestic using

Home Tutoring Activities

We offer qualified tutors for home schooling both in group and individual

Showing posts with label ផែនដីវិទ្យា. Show all posts
Showing posts with label ផែនដីវិទ្យា. Show all posts
f

Thursday, February 25, 2016

តើឥន្ធនូមានរូបរាងយ៉ាងណា?

តើឥន្ធនូមានរូបរាងដូចម្តេច?
 
តើអ្ន​កទាំងអស់គ្នាធ្លាប់ឬដែរឬទេថា ឥន្ធនូអាចចុះផឹកទឹកបាន? មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹង
 កំបុតម្រាមដៃ ប្រសិនបើអ្នកយកម្រាមដៃនោះចង្អុលឥន្ធនូ?

 

​​    
    
តាមរយៈទ្រឹស្តី គ្រប់ឥន្ធនូទាំងអស់សុទ្ធមានរាងជារង្វង់មូល។ តើនេះជាការពិដែរឬទេ?
ដូចយើងបានដឹងរួចមកហើយថា ឥន្ធនូកើតឡើងនៅពេលដែលពន្លឺដាលឆ្លងកាត់ដំណត់ទឹកភ្លៀង
តូចៗ ហើយរងលំងាកប្រមាណជា ១៣៨ ដឺក្រេ។ ជាទូទៅ ប្រសិនបើយើងស្ថិតនៅលើផ្ទៃផែនដីដោយ
ផ្ទាល់ នោះយើងមិនអាចមើលឃើញផ្ទៃទាំងមូលរបស់វាបានទេ ហើយអ្វីដែលអាចមើលឃើញនោះបាន
ធំបំផុតត្រឹមពាក់កណ្តាលតែប៉ុណ្ណោះ ព្រោះផ្នែកម្ខាងទៀតត្រូវបានបាំងដោយទីខ្ពស់ដែលនៅជុំវិញ
ខ្លួនយើង។
     មធ្យោបាយតែមួយគត់ដើម្បីអាចមើលឃើញផ្ទៃទាំងមូលរបស់់វា គឺការឡើងអោយខ្ពស់ដល់ទីតាំង
មួយដែលសមល្មម។ ជាក់ស្តែង អ្នកបើកបរយន្តហោះឬអ្នកដំណើរនៅលើយន្តហោះអាចមើលផ្នែក
ទាំងមូលរបស់ឥន្ធនូបាន ហើយខាងលើនេះគឺជារូបភាពដែលថតបានដោយអ្នកដំណើរលើយន្តហោះ។
អត្ថបទ៖ កែវ វិចិត្រ

ប្រភព៖ curiosity.com

Thursday, February 11, 2016

មូលហេតុដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាតអង្គរវត្ត


មូលហេតុដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាតអង្គរវត្ត



សមភាពរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត គឺជាពេលវេលាដែលព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះកើតឡើងចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅថ្ងៃទី២០ ឬ២១ខែមីនា និងនៅ ថ្ងៃទី២២ ឬ២៣ ខែកញ្ញា។

បុព្វបុរសខ្មែរ ដែលជាអ្នកសាងសង់ប្រាសាទអង្គរវត្តនេះឡើង គឺពិតជាមានគំនិតអច្ឆរិយៈពិតៗ ដែលគន់គូត្រូវនឹងក្រឹត្យក្រមនៃការរកឃើញរបស់វិទ្យាសាស្រ្តសម័យទំនើបនាពេលបច្ចុប្បន្ននេះ។ ពាក្យថា Equinox = Equi + Nox = សមភាពរាត្រី គឺជាពេលវេលា ដែលពន្លឺព្រះអាទិត្យចាំងចំខ្សែអេក្វាទ័រនៃផែនដី ដែលធ្វើអោយថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។ ព្រឹត្តិការណ៍នេះ មួយឆ្នាំកើតឡើងពីរដង គឺនៅថ្ងៃទី២០ ឬ ២១ខែមីនា និងនៅថ្ងៃទី២២ ឬ២៣ ខែកញ្ញា។ ជាទូទៅ ថ្ងៃព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនៅក្នុងអំឡុងពេលនៃថ្ងៃទី២០ ២១ ២២ និងថ្ងៃទី២៣។ ក្នុងអំឡុងពេលនោះយើងអាចសង្កេតឃើញនូវព្រឹត្តិការណ៍នោះបាន ពីព្រោះរយៈពេល២ ទៅ៣ថ្ងៃនេះ កម្រឹតនៃភាពលំអៀងនោះវាមិនសូវជាមានគម្លាតឆ្ងាយប៉ុន្មានណាស់ណានោះទេ។ យើងអាចមើលឃើញព្រះអាទិត្យរះ នៅម៉ោងប្រហែល៥:៣០នាទី ទៅម៉ោង       :៣០នាទីព្រឹក។

នៅថ្ងៃនោះយើងអាចថតផ្តិតយកទិដ្ឋភាពនេះបានដោយឈរនៅផ្លូវចូលពីទិសខាងលិចនៃប្រាសាទ អង្គរវត្ត។ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃជាច្រើនទៀត ដែលប្រាសាទអង្គរបែរមុខទៅ ទិសខាងលិច គឺដើម្បីមើលថ្ងៃរះចំកំពូលកណ្ដាល ព្រោះប្រាសាទអង្គរជាក្រឹត្យមួយនៃការគន់គូមើលពេល វេលាផ្នែកតារាសាស្រ្ត ជាពិសេសនៃដំណើរព្រះអាទិត្យ របស់បុព្វបុរសខ្មែរ។

ទាំងនេះជាចំណេះដឹងផ្នែកតារាសាស្រ្ដ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយ។ ប្រសិនបើយើងបានសិក្សាអោយយល់ពីជម្រៅនៃចំណេះបង្កប់អាថ៍កំបាំងបន្ថែមទៀតនោះ គឺពិតជាមានមោទនភាពក្រៃលែងបំផុតដែលបានកើតនៅលើទឹកដីដ៏ពិសិដ្ឋនេះ និងដែលបានទទួលមរតកទាំងអស់នេះ ពីគំនិតដ៏អច្ឆរិយៈរបស់បុព្វបុរសដែលបន្សល់ទុកអោយ ហើយដែលអ្វីៗទាំងអស់នោះសុទ្ធតែបង្កប់នូវអច្ឆរិយៈភាព គ្រាន់តែយើងមិនទាន់បានស្គាល់ និងបានដឹងអោយបានគ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ។

Wednesday, November 26, 2014

យល់ដឹងអំពីបាតុភូតគ្រាស

​​បាតុភូតគ្រាស
១. ដូចម្តេចហៅថាបាតុភូតគ្រាស? តើវាកើតឡើងនៅពេលណា?
បាតុភូតគ្រាសជាបាតុភូតដែលភពណាមួយក្នុងលំហរ ផ្លាស់ទីចូលទៅក្នុងស្រមោលនៃភពផ្សេងទៀត។ជាទូទៅបាតុភូតគ្រាស កើតឡើងមានឡើងពីការចោលស្រមោលនៃព្រះច័ន្ទលើផែនដី ឬផែនដីលើព្រះច័ន្ទ។ យើងក៏អាចនិយាយបានផងដែរថា បាតុភូតគ្រាសកើតមាននៅពេលទីតាំងរបស់ ព្រះអាទិត្យ ផែនដី​ និងព្រះច័ន្ទបង្កើតបានជាបន្ទាត់ជាមួយគ្នា។
២. តើបាតុភូតគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតគ្រាសមានពីប្រភេទគឺ សូរ្យគ្រាស និង​ចន្ទគ្រាស។
៣. ដូចម្តេចហៅថា សូរ្យគ្រាស?
សូគ្រាសជាបាតុភូតដែលកើតមានឡើងនៅខណៈដែលព្រះចន្ទស្ថិតនៅចន្លោះព្រះអាទិត្យនិងផែនដី។ ពេលនោះមានស្រមោលនិងស្រមោលព្រាលកើតមានឡើងនៅលើផ្ទៃផែនដី។ តំបន់ដែលស្ថិតក្នុងស្រមោលប្រែជាងងឹតទាំងពេលថ្ងៃក្នុងរយៈពេលពីរ ឬបីនាទី។ តំបន់ដែលស្ថិតក្នុងស្រមោលព្រាល ទទួលបានពន្លឺដោយភាគ។
៤. តើបាតុភូតសូគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតសូគ្រាសមានប៉ុន្មាន៣ប្រភេទ គឺ
·         សូគ្រាសទាំងស្រុង (total solar eclipse) អាចត្រូវបានមើលឃើញនៅផ្នែកដ៏តូចនៃផែនដី។
អ្នកមើលឃើញសូគ្រាសទាំងស្រុង មានទីតាំងស្ថិតនៅចំនុចកណ្តាលនៃស្រមោលរបស់ព្រះចន្ទដែលគ្រប់ដណ្តបលើផ្ទៃផែនដី។
·         សូគ្រាសដោយផ្នែក (partial solar eclipse) កើតឡើងនៅពេលដែលទីតាំងព្រះអាទិត្យ ព្រះចន្ទ និងផែនដីស្ថិតនៅមិនមានរាងជាបន្ទាត់ពេញលេញ។
·         សូគ្រាសវង់ (annular solar eclipse) កើតឡើងនៅពេលដែលព្រះចន្ទស្ថិតនៅឆ្ងាយបំផុតពីផែនដី ដែលជាហេតុធ្វើឲ្យទំហំរបស់ព្រចន្ទដែលមើលឃើញហាក់ដូចជាតូច។ ហេតុដូចនេះហើយ ពន្លឺរបស់ព្រះអាទិត្យមិនត្រូវបានបាំងទាំងស្រុងដោយព្រះចន្ទទេ។ យើងនឹងឃើញពន្លឺរបស់ព្រះអាទិត្យលេចចេញនៅផ្នែកគែមសងខាងនៃព្រះចន្ទ។
៥. ដូចម្តេចហៅថា ចន្ទគ្រាស?
ចន្ទគ្រាសជាបាតុភូតមួយកើតមានឡើងនៅខណៈដែលផែនដីស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ។ ពេលនោះពន្លឺព្រះអាទិត្យដាលមកប៉ះផែនដី(បាំងដោយផែនដី) ដែលជាហេតុធ្វើឲ្យព្រះច័ន្ទមិនអាចទទួលពន្លឺពីព្រះអាទិត្យបាន។ ហេតុដូចច្នេះហើយបានជាអ្នកនៅលើផែនដីមិនអាចមើលឃើញព្រះច័ន្ទក្នុងពេលមានចន្ទគ្រាស។
៦. តើបាតុភូតចន្ទគ្រាសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
បាតុភូតចន្ទគ្រាសមាន២ប៉ុន្មានប្រភេទដូចជាៈ
·         ចន្ទគ្រាសទាំងស្រុង (total lunar eclipse) កើតឡើងនៅពេលដែលផែនដីស្ថិតនៅចំចន្លោះព្រះចន្ទនិងព្រះអាទិត្យ។
·         ចន្ទគ្រាសដោយផ្នែក (partial lunar eclipse) កើតឡើងនៅពេលដែលមួយផ្នែកនៃព្រះចន្ទឆ្លងចូលក្នុងស្រមោលរបស់ផែនដី។
៧. តើបាតុភូតគ្រាសអាចកើតឡើងជារៀងរាល់ខែបានដែរឺទេ? ព្រោះអ្វី?

ដោយហេតុថាព្រះចន្ទចំណាយពេលមួយខែដើម្បីធ្វើដំណើរជុំវិញផែនដី បាតុភូតគ្រាសអាចកើតមានឡើងជារៀងរាល់ខែប្រសិនបើគន្លងរព្រះចន្ទស្ថិតនៅលើប្លង់ដដែលៗ។ តែផ្ទុយទៅវិញ ប្លង់នៃគន្លងរបស់ព្រះចន្ទងាកបានប្រមាណ៥ដឺក្រេ។ ហេតុដូចនេះហើយ បាតុភូតគ្រាសមិនអាចកើតមានជារៀងរាល់ខែបាននោះទេ។

អត្ថបទ៖ កែវ វិចិត្រ