មូលហេតុដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាតអង្គរវត្ត
សមភាពរាត្រី
(Equinox)
នៅប្រាសាទអង្គរវត្ត
គឺជាពេលវេលាដែលព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។
ព្រឹត្តិការណ៍នេះកើតឡើងចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅថ្ងៃទី២០ ឬ២១ខែមីនា
និងនៅ ថ្ងៃទី២២ ឬ២៣ ខែកញ្ញា។
បុព្វបុរសខ្មែរ
ដែលជាអ្នកសាងសង់ប្រាសាទអង្គរវត្តនេះឡើង គឺពិតជាមានគំនិតអច្ឆរិយៈពិតៗ
ដែលគន់គូត្រូវនឹងក្រឹត្យក្រមនៃការរកឃើញរបស់វិទ្យាសាស្រ្តសម័យទំនើបនាពេលបច្ចុប្បន្ននេះ។
ពាក្យថា Equinox
= Equi + Nox = សមភាពរាត្រី គឺជាពេលវេលា
ដែលពន្លឺព្រះអាទិត្យចាំងចំខ្សែអេក្វាទ័រនៃផែនដី
ដែលធ្វើអោយថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។ ព្រឹត្តិការណ៍នេះ មួយឆ្នាំកើតឡើងពីរដង
គឺនៅថ្ងៃទី២០ ឬ ២១ខែមីនា និងនៅថ្ងៃទី២២ ឬ២៣ ខែកញ្ញា។ ជាទូទៅ
ថ្ងៃព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនៅក្នុងអំឡុងពេលនៃថ្ងៃទី២០ ២១ ២២
និងថ្ងៃទី២៣។ ក្នុងអំឡុងពេលនោះយើងអាចសង្កេតឃើញនូវព្រឹត្តិការណ៍នោះបាន
ពីព្រោះរយៈពេល២ ទៅ៣ថ្ងៃនេះ
កម្រឹតនៃភាពលំអៀងនោះវាមិនសូវជាមានគម្លាតឆ្ងាយប៉ុន្មានណាស់ណានោះទេ។ យើងអាចមើលឃើញព្រះអាទិត្យរះ
នៅម៉ោងប្រហែល៥:៣០នាទី ទៅម៉ោង ៦:៣០នាទីព្រឹក។
នៅថ្ងៃនោះយើងអាចថតផ្តិតយកទិដ្ឋភាពនេះបានដោយឈរនៅផ្លូវចូលពីទិសខាងលិចនៃប្រាសាទ អង្គរវត្ត។ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃជាច្រើនទៀត
ដែលប្រាសាទអង្គរបែរមុខទៅ ទិសខាងលិច គឺដើម្បីមើលថ្ងៃរះចំកំពូលកណ្ដាល
ព្រោះប្រាសាទអង្គរជាក្រឹត្យមួយនៃការគន់គូមើលពេល វេលាផ្នែកតារាសាស្រ្ត
ជាពិសេសនៃដំណើរព្រះអាទិត្យ របស់បុព្វបុរសខ្មែរ។
ទាំងនេះជាចំណេះដឹងផ្នែកតារាសាស្រ្ដ
ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយ។
ប្រសិនបើយើងបានសិក្សាអោយយល់ពីជម្រៅនៃចំណេះបង្កប់អាថ៍កំបាំងបន្ថែមទៀតនោះ
គឺពិតជាមានមោទនភាពក្រៃលែងបំផុតដែលបានកើតនៅលើទឹកដីដ៏ពិសិដ្ឋនេះ
និងដែលបានទទួលមរតកទាំងអស់នេះ ពីគំនិតដ៏អច្ឆរិយៈរបស់បុព្វបុរសដែលបន្សល់ទុកអោយ
ហើយដែលអ្វីៗទាំងអស់នោះសុទ្ធតែបង្កប់នូវអច្ឆរិយៈភាព គ្រាន់តែយើងមិនទាន់បានស្គាល់
និងបានដឹងអោយបានគ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ។
0 comments:
Post a Comment